កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលំអការគ្រប់គ្រងបឹង

FN ៖ ដើម្បីជួយប្រទេសកម្ពុជា និងប្រទេសថៃ គ្រប់គ្រងបឹងទន្លេសាប និងអាងទន្លេ សុងក្លា ឲ្យមានភាពល្អប្រសើរ ក្រុមការងារទ្វេភាគីមកពីប្រទេសទំាងពីរ កំពុងរួមគ្នាបញ្ចប់របាយការណ៍សំខាន់ៗចំនួន២ អំពីបទពិសោធន៍នៃការរៀនសូត្រ និងអនុសាសន៍គោលនយោបាយ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែងចម្បងៗ ដែលបឹងទាំងពីរកំពុងប្រឈម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលចេញផ្សាយនោះថ្ងែនេះ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា របាយការណ៍មួយ ក្នុងចំណោមរបាយការណ៍ទាំងពីរ នឹងចងក្រងមេរៀនដែលទទួលបានពីសកម្មភាពអនុវត្តរួមគ្នាក្នុងគម្រោងនេះ ដូចជាបទពិសោធន៍ដែលបានពីដំណើរទស្សនកិច្ចសិក្សា និងការផលិតព័ត៌មានជាវីដេអូ សម្រាប់ចែករំលែកចំណេះដឹង និងដំណោះស្រាយនៅថ្នាក់មូលដ្ឋាន ដើម្បីស្តារឡើងវិញនូវបរិមាណត្រី ត្រៀមរៀបចំសហគមន៍ទប់ទល់មហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ និងផ្តល់សិទ្ធិអំណាចឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពរកចំណូល។ របាយការណ៍មួយទៀត បង្ហាញពីសកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍តាមដងទន្លេ និរន្តរភាពនៃធនធានក្នុងបឹង និងប្រព័ន្ធគ្រប់គ្រងបឹង ក្នុងគោលបំណងចងក្រងអនុសាសន៍ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងពីរអាចយកទៅអនុវត្ត ដើម្បីធ្វើឱ្យការងារគ្រប់គ្រងបឹងអាចធ្វើទៅបានកាន់តែប្រសើរជាងមុន។ របាយការណ៍ទាំងពីរត្រូវបានរៀបចំឡើង ក្រោមគម្រោងកិច្ចសហប្រតិបត្តិការវាងបឹងទន្លេសាប និងបឹងសុងក្លា ក្រោមការផ្តល់មូលនិធិរបស់ធនគារពិភពលោក តាមរយៈគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៃគណៈកម្មការទន្លេមេគង្គ។ គម្រោងនេះគោលបំណងលើកកម្ពស់ស្ថានភាពបឹង តាមរយៈការគ្រប់គ្រងតាមសហគមន៍។ ក្នុងកិច្ចប្រជុំ នៅខេត្តសៀមរាប កាលពីថ្ងៃទី ពាក់កណ្តាល ខែ កុម្ភៈ ក្រុមការងារគម្រោងទ្វេភាគី បានផ្តោះប្តូរគំនិតយោបល់ជាច្រើន ដើម្បីបញ្ចប់របាយការណ៍ស្តីពីបទពិសោធន៍ … Continue reading កម្ពុជា និងថៃ រួមគ្នាបញ្ចប់របាយការណ៍ផ្តល់អនុសាសន៍ កែលំអការគ្រប់គ្រងបឹង